ក្លិបអ្នកមានបុណ្យ Barcelona បានត្រៀមរួចរាល់ហើយ ក្នុងការប្រមាញ់យក Adnan Januzaj ពីក្លិបបិសាចក្រហម Manchester United ពោលគឺប្រសិនបើកីឡាករវ័យ១៨ឆ្នាំរូបនេះបដិសេធមិនចុះកុងត្រាថ្មីនៅក្លិបជើងឯកអង់គ្លេសនោះទេ Barca នឹងចូលចែចូវភ្លាមតែម្ដង។
Januzaj បានចាប់ផ្ដើមរះត្រដែតឡើង ក្រោយបង្ហាញទម្រង់លេងល្អក្នុងឈុតធំរបស់ Man Utd ជាពិសេសគឺបន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ក្នុងការជាប់ជម្រើស១១នាក់ដំបូងនៅ Premier League ជាលើកទី១ កាលពីថ្ងៃសៅរ៍កន្លងទៅ (វីដេអូខាងក្រោម)។
តាមពិតទៅ Barca ធ្លាប់តាមដានការរីកចម្រើនរបស់យុវជនបែលហ្សិករូបនេះតាំងពីមិនទាន់ផ្លាស់ពី Anderlecht មកកាន់ Man Utd នាឆ្នាំ២០១១មកម្ល៉េះ។ ក្លិបជើងឯកអេស្ប៉ាញមួយនេះ ក៏បានបង្ហាញទំនុកចិត្ត និងក្ដីសង្ឃឹមថា Januzaj នឹងផ្លាស់ទៅ Nou Camp ក្រោយចប់កិច្ចសន្យា៨ខែនៅ Old Trafford។
0 comments:
Post a Comment