ខ្សែបម្រើប្រយុទ្ធ Gareth Bale ត្រូវបានជ្រើសរើសជាកីឡាករបាល់ទាត់ល្អជាងគេបំផុតរបស់ប្រទេសវេលជាលើកទី៣ ស្មើទៅនឹងកំណត់ត្រារបស់លោក John Hartson និង Mark Hughes ដែរ។
អត្ថបទ៖ Holtby គិតថា Spurs អាចឈ្នះពាន៤ក្នុងរដូវកាលនេះ
ក្នុងរដូវកាល ២០១២-១៣កន្លងទៅ កីឡាករវ័យ ២៤ឆ្នាំរូបនេះមានទម្រង់លេងលេចធ្លោយ៉ាងខ្លាំង ហើយធ្វើបានល្អទាំងនៅក្លិប Tottenham Hotspur និងក្រុមជម្រើសជាតិវេល។ នៅដំណាច់រដូវកាលដែលរកបាន ២៦គ្រាប់ឱ្យក្រុម Spurs នោះ អតីតយុវជនរបស់ក្លិប Southampton ម្នាក់នេះ ត្រូវបានជ្រើសរើសជាជយលាភីពានរង្វាន់ ៣តែម្នាក់ឯង រួមមាន ពានរង្វាន់កីឡាករល្អជាងគេបំផុតនៅអង់គ្លេស (PFA Players’ Player of the Year) ពានរង្វាន់កីឡាករវ័យក្មេងល្អជាងគេបំផុតនៅអង់គ្លេស (PFA Young Player of the Year) និងពានរង្វាន់កីឡាករល្អជាងគេបំផុតប្រចាំឆ្នាំនៅអង់គ្លេសដែលបោះឆ្នោតជ្រើសរើសដោយអ្នកកាសែតក្នុងប្រទេសអង់គ្លេស (FWA Footballer of the Year) មុនពេលផ្ទេរទៅចូលរួមក្លិប Real Madrid ក្នុងតម្លៃឯតទគ្គកម្មពិភពលោកថ្មី។ ក្នុងពិធីមួយនៅឯសារមន្ទីរជាតិវេលក្នុងទីក្រុង Cardiff កីឡាករជំនាញជើងឆ្វេងខាងលើក៏បានជាប់ជាកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្រវេលផងដែរ។
អត្ថបទ៖ Real បញ្ចេញឈុតទី៣ថ្មីពណ៌ទឹកក្រូច អត់មាន CR7 តែមាន Bale
គ្រូបង្វឹកក្រុមជម្រើសជាតិវេល លោក Chris Coleman គ្មានអ្វីថ្លែងក្រៅពីកោតសរសើរកីឡាកររូបនេះឡើយ។ គ្រូបង្វឹកវ័យ៤៣ឆ្នាំរូបនេះសរសើរថា ៖ “Gareth ពិតជាកីឡាករល្អបំផុតម្នាក់លើពិភពលោកដែលខ្ញុំធ្លាប់ឃើញ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានធ្វើការជាមួយគេ។ គេគឺជាកីឡាករដ៏ពិសេសម្នាក់ ក្នុងពេលពីរទៅបីវិនាទី គេនឹងធ្វើអ្វីមួយដែលកីឡាករដទៃមិនអាចធ្វើបាន។ គេជាអ្នកជាតិនិយមម្នាក់ គេយកចិត្តទុកដាក់ចំពោះប្រទេសវេលណាស់ ហើយគេខិតខំគ្រប់យ៉ាងដើម្បីជួយលើកតម្កើងបាល់ទាត់វេល។ បច្ចុប្បន្ននេះគេនៅក្មេងនៅឡើយ ហើយទម្រង់លេងរបស់គេនឹងកាន់តែប្រសើរជាងនេះទៀតក្រោមការបង្វឹករបស់លោក Carlo Ancelotti ហើយលេងជាមួយកីឡាករឆ្នើមៗដូចជា Cristiano Ronaldo”។
អត្ថបទ៖ Ibrahimovic ថា Bale នឹងរងសម្ពាធខ្លាំងនៅ Real
ទន្ទឹមនឹងនេះ ខ្សែការពារឆ្វេងវ័យ២០ឆ្នាំ Ben Davies របស់ក្លិប Swansea ត្រូវបានជ្រើសរើសជាកីឡាករវ័យក្មេងល្អជាងគេរបស់វេលប្រចាំឆ្នាំនេះ៕
0 comments:
Post a Comment