Breaking News
Loading...
Monday, October 7, 2013

កម្លាំងនគរបាល ខណ្ឌដង្កោ ចុះឆែកឆេរ វត្តសំបួរ ឃាត់ព្រះសង្ឃ ជាប់ពាក់ព័ន្ធ គ្រឿងញៀន


ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌដង្កោ ដឹកនាំដោយមន្រ្តីតុលាការ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣នេះ បានចុះទៅឆែកឆេរ នៅវត្តសំបួរ ដោយឃាត់ ព្រះសង្ឃ ជាប់ពាក់ព័ន្ធ សកម្មភាព ចែកចាយ គ្រឿងញៀន ។

ការការចុះឆែកឆេរ នៅវត្តសំបួរស្ថិតនៅខណ្ឌដង្កោ ខាងលើនេះ បានធ្វើឡើងក្រោយ ពីសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ មួយចំនួន ពីសកម្មភាព ចែកចាយគ្រឿងញៀន ហើយជនសង្ស័យទាំងនេះ បានបង្ហាញថា មានព្រះសង្ឃនៅវត្តសំបួរ ចែកចាយគ្រឿងញៀនផងដែរ ពេលនោះ កម្លាំងសមត្ថកិច្ច បានសុំយោបល់ពីលោកស្នងការ និងដឹកនាំដោយមន្រ្តី តុលាការចុះទៅឆែកឆេរតែម្តង។

យ៉ាងណាក៏ដោយមិនទាន់មាន ការបញ្ជាក់ព័ត៌មានលំអិត នៅឡើយទេជុំវិញ ការចុះឆែកឆេរ ខាងលើនេះ ខណៈសមត្ថកិច្ច កំពុងធ្វើការ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved