Breaking News
Loading...
Monday, October 7, 2013

២-៣​​ថ្ងៃ​​ទៀត ទឹក​ជំ​នន់​​អាច​​វាយ​លុក​​ដល់​​ខេត្ត​កណ្តាល ព្រៃ​វែង ភ្នំ​ពេញ និង​​អាច​​លិច​លង់​​ខេត្ត​តា​កែវ​


​រាជធានី​ភ្នំពេញ ៖ លោក ញឹម វណ្ណដា ទេ​ស​រដ្ឋ​មន្ត្រី និង​​ជា​​អ​នុ​ប្រ​ធាន​​ទី​​១ នៃ​​គ​ណៈ​ក​ម្មា​ធិ​ការ​​ជាតិ​​គ្រប់​គ្រង គ្រោះ​ម​ហ​ន្ត​រាយ បាន​​ឲ្យ​​ដឹង​ថា ទឹក​ជំ​នន់​​ដែល​​បង្ក ដោយ​​ទឹក​ភ្លៀង និង​​ទឹក​ទ​ន្លេ​​មេ​គង្គ រហូត​ដល់​​ថ្ងៃ​ទី​​៧ ខែ​តុលា នេះបាន​ស​ម្លាប់​​មនុស្ស ៨៣ នាក់ និង​ប៉ះពាល់​ប្រជាពលរដ្ឋ ៨ សែន​នាក់ នៅក្នុង​ខេត្ត​រាជធានី​ចំនួន ១៥ ហើយ​បើតាម​ការសង្កេត​ជាទូទៅ បង្ហាញថា ស្ថានភាព​ទឹកជំនន់ នៅ​ឆ្នាំ​២០១៣​នេះ មាន​ទំហំ​ប្រហាក់ប្រហែល នឹង​ទឹកជំនន់ កាលពី​ឆ្នាំ​២០១១​។



​លោក ញឹម វណ្ណដា បាន​ឲ្យ​ដឹង​ទៀតថា ផ្ទះ​ជាង​មួយ​សែន​ខ្នង ត្រូវ​លិចលង់ សាលារៀន ៧៦០ កន្លែង និង​វត្ត ៣៥០ ត្រូវ​លិច​ទឹក ហើយ​ទឹកជំនន់ ដែល​បង្កដោយ​ទឹកភ្លៀង កំពុង​លិចលង់​ធ្ងន់ធ្ងរ ជាងគេ​នៅ​ខេត្តបន្ទាយមានជ័យ កំពង់ធំ និង​ខេត្តសៀមរាប​។  ទឹកជំនន់ ដែល​បង្កឡើង ដោយ​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ បានសម្លាប់​មនុស្ស ៨៣ នាក់ ដែលមាន​ស្ត្រី ២៦ នាក់ និង​កុមារ ៣៦ នាក់​។

ដោយឡែក​ចំពោះ​ទឹកជំនន់ នៅ​ខេត្តសៀមរាប អាជ្ញាធរ​កំពុងតែ បញ្ជៀ​ស​ផ្លូវទឹក​ហូរ ដែល​ទឹកបាក់​ទំនប់​តា​កៅ កាលពី​យប់​ថ្ងៃទី​៥ ខែតុលា ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​លិច ព្រលានយន្តហោះ និង​ប្រាង្គ​ប្រាសាទបុរាណ​។ ទឹកជំនន់ បង្កដោយ​ទឹកភ្លៀង​ពេលនេះ នឹង​ហូរ​ចុះទៅ​ទន្លេសាប ហើយពីរ​បី​ថ្ងៃ​ខាងមុខ នឹង​អាច​បង្ក​ការលិចលង់ នៅ​ខេត្តកណ្តាល ព្រៃវែង រាជធានី​ភ្នំពេញ និង​អាច​ហូរ​ទៅ​លិចលង់ នៅ​ខេត្តតាកែវ​៕

Wat 071022 Wat 071023 Wat 071024

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved