Breaking News
Loading...
Tuesday, October 8, 2013

ឃីត សំសុម៉ាលីស ត្រូវគេទម្លាយថា កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសវ័យ​៤០ឆ្នាំប្លាយ


ប្រភព៖ lookingtoday

ភ្នំពេញ៖ ក្រោយពីបានឈានជើង ចូលប្រឡូកនៅក្នុងវិស័យលិស្បៈ អស់រយៈពេលជាច្រើនឆ្នាំមកនេះ តារាចម្រៀងស្រី វ័យក្មេង មានអាយុទើបតែជាង ២០ឆ្នាំ កញ្ញា ឃីត សំសុម៉ាលីស បាននឹងកំពុងលេចមុខលេចមាត់ នៅក្នុងអាជីពជាអ្នកសិល្បៈ តាមរយៈ ការច្រៀង នៅតាមបណ្តាប៉ុស្តិ៍ទូរស្សន៍ និងច្រៀងឱ្យផលិតកម្មក្នុងស្រុក ក៏ដូចជាការលេចស្ទីលបែបសិចស៊ីប្លែកៗ បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook ទាក់ទាញអ្នកទស្សនាយ៉ាងខ្លាំង។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះ កំពុងតែបោះជំហានដើរទៅមុខដោយសន្សឹមៗ ស្រាប់តែថ្មីៗនេះក៏មានព័ត៌មានលេចឮ មកថា តារាចម្រៀងនិយមសំញ៉ែងដើមទ្រូង បង្អួតប្រុសៗ កញ្ញា ឃីត សំសុម៉ាលីស កំពុងតែលួចមានទំនាក់ទំនងស្នេហាថ្មី ជាមួយបុរសអ្នកជំនួញក្នុងស្រុកមានទ្រព្យស្តុកម្នាក់ ។

បើផ្អែកតាមប្រភពខាងលើ បាននិយាយឱ្យដឹងថា បុរសដែលមានទំនាក់ទំនងស្នេហា ជាមួយតារាស្រីរូបនេះ មានវ័យប្រហែលជាង៤០ ឆ្នាំប្លាយ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិម្នាក់ ។ ជាប្រចាំបុរសម្នាក់នេះ តែងតែទាក់ទងមក សុម៉ាលីស ហើយក៏មាន គម្រោងក្នុងការជួយឧបត្ថម្ភ ដល់ការរស់នៅរបស់នាងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើទំនាក់ទំនងស្នេហា រវាងតារាស្រីកញ្ញា ឃីត សំសុម៉ាលីសជាមួយនឹងបុរសអ្នករស់នៅក្នុងស្រុកម្នាក់នេះ អាចឈានទៅដល់គោលដៅនៃជីវិតអាពាហ៍ពិពាហ៍ ឬយ៉ាងណានៅឡើយទេ។ប៉ុន្តែអ្វីដែលចាប់អារម្ភ គឺពេលនេះ អ្នកទាំងពីរកំពុងតែព្យាយាមទំនាក់ទំនងជាមួយគ្នាជាប្រចាំ។ មិនតែប៉ុណ្ណោះ ក៏បានដឹងដែរថា បុរសម្នាក់ឧស្សាហ៍ដឹកនាង ឃីត សំសុម៉ាលីស ចុះឡើង ចេញក្រៅជាមួយគ្នា តែពីរនាក់ទៀតផង។

ជុំវិញព័ត៌មានលេចឮខាងលើនេះ គេហទំព័រ LookingTODAY នៅរសៀលថ្ងៃនេះ មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺពីកញ្ញា ឃីត សំសុម៉ាលីស បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទំនាក់ទំនងមិនបាន។ ដូច្នេះគេហទំព័រ LookingTODAY និងព្យាយាមស្វែងរក ការបំភ្លឺពី សុម៉ាលីស នៅពេលក្រោយ៕

ទស្សនារូបភាពតារាជាច្រើនទៀត

Looking Today

Looking Today

Looking Today

PISETH-0121

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved