វីដេអូ៖ ចោរដ៏អង់អាចម្នាក់ ដើរចូលហាងកាហ្វេមួយកន្លែង រួចកញ្ឆក់ Laptop ពីបុរសម្នាក់រត់តែម្តង

យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ចោរដ៏អង់អាចម្នាក់ បានដើរចូលទៅហាងកាហ្វេមួយកន្លែង ស្ថិតក្នុងប្រទេស Morocco ហើយបានកញ្ឆក់យក Laptop ពីបុរសម្នាក់ ដែលកំពុងអង្គុយញ៉ាំកាហ្វេ នៅក្នុងហាងនោះ រួចរត់គេចខ្លួនតែម្តង។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា វេលាម៉ោង ២រសៀល នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងប្រទេស Morocco ។
បើតាមខ្សែវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងហាងកាហ្វេនោះ បានបង្ហាញឲ្យឃើញថា ចោរដ៏អង់អាចម្នាក់នោះ បានដើរសំដៅចូលមកហាងកាហ្វេ បន្ទាប់មកក៏បានធ្វើសកម្មភាពភ្លាមៗ ដូចបានគិតទុកមុនអីចឹង រួចក៏រត់គេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់ Laptop នោះ រត់ដេញតាមពីក្រោយផងដែរ។
ជាមួយគ្នានេះ វីដេអូមួយខ្សែនោះ ក៏ត្រូវបានបង្ហោះទៅលើបណ្តាញអ៊ីនធឺណែត និងមានការចែកចាយជាបន្តបន្ទាប់ផងដែរ៕
ចង់ដឹងថា តើចោរម្នាក់នោះអង់អាចយ៉ាងណា សូមទស្សនាវូដេអីខាងក្រោម៖
0 comments:
Post a Comment