អាមេរិកចាប់ផ្តើមចរាចរណ៍ក្រដាសប្រាក់១០០ថ្មី

អាមេរិកកាលពីថ្ងៃអង្គារបានបញ្ចេញក្រដាសប្រាក់១០០ថ្មី ដែលមានពណ៌ថ្មី ព្រមទាំងលក្ខណៈពិសេសនានាដើម្បីប្រឆាំងនឹងការក្លែងក្លាយ។
ក្នុងការផលិតវាឡើងវិញចាប់តាំងពីឆ្នាំ១៩៩៦មក ក្រដាសប្រាក់១០០ថ្មី ដែលដើរតួសំខាន់ក្នុងជំនួញជួញដូរចាប់តាំងពីពាណិជ្ជករតូចតាចរហូតដល់ពួកឈ្មួញថ្នាំញៀននៅទូទាំងពិភពលោក មានដាក់រូបរដ្ឋបុរសសង្គ្រាមបដិវត្តន៍អាមេរិក លោកBenjamin Franklinនៅខាងមុខ។


នៅខាងក្រោយ វាពណ៌នាសាលឯករាជ្យក្រុងហ្វីឡាដែលហ្វៀ កន្លែងដែលការប្រកាសឯករាជ្យត្រូវបានធ្វើឡើងកាលពីថ្ងៃ៤កក្កដាឆ្នាំ១៧៧៦។
តែវាបន្ថែមលេខ100ពណ៌លឿងនៅជ្រុងខាងស្តាំជាប់រូបលោកFranklin ប៉ាការោមសត្វមួយនិងដបទឹកខ្មៅពណ៌ទង់ដែងដែលផ្ទុកជួងសេរីភាពហ្វីឡាដែលហ្វៀ ដែលអាចប្តូរពណ៌ពីត្នោតក្រម៉ៅទៅពណ៌បៃតង អាស្រ័យលើមុំឬទីតាំងក្រដាសប្រាក់។
កាត់ទទឹងក្រដាសប្រាក់គឺខ្សែសន្តិសុខពណ៌ខៀវដែលបង្ហាញកូនជួងសេរីភាពតូចៗជាច្រើន និងអក្សរ100sបោះពុម្ពជាណ៌ខៀវចាស់ដែលហាក់ចូលជាមានចលនាពេលគេផ្លាស់ប្តូរទីតាំងក្រដាសប្រាក់។
លោកស្រីSonja Danburg មន្ត្រីនៅធនាគារកណ្តាលអាមេរិក បាននិយាយថាការរចនានិងចេញក្រដាសប្រាក់ដុល្លារថ្មីនេះមានបំណងទប់ទល់នឹងកំណើនការក្លែងប្រាក់ដុល្លារដែលកាន់តែទំនើបឡើង។
លោកស្រីបាននិយាយថា”វាជាក្រដាសប្រាក់សំរាប់ប្រើលើពិភពលោករបស់យើង។រវាងពីពាក់កណ្តាលទៅ២ភាគ៣នៃពួកវានឹងធ្វើចរាចរណ៍នៅក្រៅអាមេរិក”។
ក្រដាសប្រាក់១០០ថ្មីដែលត្រូវបានបោះពុម្ពលើក្រដាសអំបោះនិងនីឡុង ជាមួយទឹកថ្នាំពណ៌បៃតងនិងខ្មៅ ក៏ប្រឆាំងនឹងការកូពីផងដែរ៕
ប្រភពពី៖ www.khmer-note.com
0 comments:
Post a Comment