អភិបាល ខេត្តបន្ទាយមានជ័យ និងស្នងការ បន្តចែកអំណោយ ដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយសារ ទឹក ជំនន់

បន្ទាយមានជ័យ: អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន និងស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ ខេង ស៊ុំ និងក្រុមការងា មួយចំនួនទៀត នៅព្រឹកថ្ងៃទី0៨ ខែតុលា ឆ្នាំ២០១៣នេះ បានបន្តយក អំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារ:មួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ នៅតាមតំបន់ក្នុងក្រុងប៉ោយប៉ែត ស្រុកព្រះនេតព្រះ និងស្រុកម៉ាឡៃ ។ នៅក្នុងឱកាស នោះ ក៏មានការចូលរួម ពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ផងដែរ ។
សម្រាប់ស្រុកព្រះនេតព្រះ មានប្រជាពលរដ្ឋចំនួន ១១៥គ្រួសារ មកទទួលអំណោយ ពីអាជ្ញាធរខេត្ត ក្នុង ចំណោមប្រជាពលរដ្ឋជាច្រើនរយគ្រួសារផ្សេងទៀត ៕
0 comments:
Post a Comment