Breaking News
Loading...
Wednesday, October 9, 2013

បុរសម្នាក់ មានភាពស៊ាំនឹងពឹស ទោះជាពស់សាហាវប៉ុណ្ណាចឹក ក៏គ្មានបញ្ហា! (មានវីដេអូ)


លោក Tim Friede ជាមនុស្សម្នាក់ ដែលមានចំណាប់អារម្មណ៍ ទៅលើសត្វពស់យ៉ាងខ្លាំង ហើយលោកមានជំនឿយ៉ាងមុតមាំ ក្នុងការធ្វើឲ្យខ្លួនប្រាណរបស់គាត់ បង្កើតបាននូវ ភាពស៊ាំនឹងពឹសពស់ និង ប្រឆាំងជាតិពុលផ្សេងៗបាន ដោយរូបគាត់ តែងតែ ចាក់បញ្ចូលនូវ ពឹស ដែលបានមកពីពស់ដ៏កំណាចៗបំផុត លើពិភពលោក ចូលទៅក្នុងរាងកាយ របស់ខ្លួន ហើយខ្លួនលោកផ្ទាល់ ក៏ត្រូវសត្វពស់ ចឹកមិនតិចដងនោះដែរ។

ការពិសោធន៍របស់គាត់ មានគោលបំណង ចង់បង្ហាញឲ្យឃើញថា មនុស្សពិតជាអាច ស៊ាំនឹងសារធាតុ ដែលមានជាតិពុល ពិតប្រាកដមែន ដោយករណីរបស់គាត់ផ្ទាល់ តាមរយៈការចាក់បញ្ចូលពឹសពស់ ទៅក្នុងរាងកាយ។ រាល់ពេលដែលគាត់ ចាក់បញ្ចូលពឹស រាងកាយរបស់គាត់ បានផលិត កាន់តែច្រើនឡើង នូវសរីរាង្គប្រឆាំងម្យ៉ាង ដែលមានសមត្ថភាព អាចកំចាត់ចោលនូវ សារធាតុដែលគ្រោះថ្នាក់ ដល់រាងកាយបាន។ យ៉ាងណាមិញ ក្រៅពីការពិសោធន៍ ធ្វើអោយខ្លួនឯងស៊ាំនឹងពឹសហើយនោះ គាត់មានបំណង ធ្វើការស្រាវជាវ និង ប្រមូលព័ត៌មាន ដែលចាំបាច់ជាច្រើន ដើម្បីអាចបង្កើតវាក់សាំង ជួយដល់ជនរងគ្រោះ រាប់ម៉ឺននាក់ ដែលត្រូវពស់ចឹក និង ឆក់យកជីវិត អស់ជាច្រើន ក្នុងមួយឆ្នាំៗ។

សូមបញ្ជាក់ផងដែរថា គាត់គឺជាអ្នកជំនាញ ដែលបានធ្វើការពិសោធន៍ និង មានវិធីសាស្រ្តត្រឹមត្រូវ ហេតុនេះហើយ សូមប្រិយមិត្ត កុំយកតំរាប់តាម ធ្វើការសាកល្បងអោយសោះ ព្រោះវាអាចធ្វើអោយគ្រោះថ្នាក់ បាត់បង់ជីវិតបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved