Breaking News
Loading...
Wednesday, October 9, 2013

វីដេអូ៖ ទស្សនាស្ថានភាពទឹក នៅទំនប់អាងកំពីងពួយ ខេត្តបាត់ដំបង នៅថ្ងៃនេះ!


មួយរយៈពេលថ្មីៗនេះ ឃើញថាស្ថានភាពទឹកជំនន់ នៅកម្ពុជា កាន់តែអាក្រក់ទៅៗ ធ្វើអោយមានការជន់លិចយ៉ាងខ្លាំង និងនាំខូចខាត ផ្ទះសំបែង ទ្រព្យសម្បតិ្ត អាយុជីវិតមនុស្ស និង សត្វ អស់ជាច្រើន។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើល ស្ថានភាពនៅឯអាង កំពីងពួយ ក្នុងខេត្តបាត់ដំបង នៅថ្ងៃនេះវិញ ឃើញថាកម្ពស់ទឹក មានការកើនឡើង យ៉ាងគំហុក ហើយទឹកក៏បាន វាយហូរចូលយ៉ាងខ្លាំង ផងដែរ នៅក្នុងតំបន់មួយនេះ។ ក្នុងនោះផងដែរ ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានធ្វើការបង្ហោះចែកចាយ នូវវីដេអូឃ្លីប បង្ហាញពីស្ថានភាពទឹកជំនន់ នៅតាមខេត្តក្រុងមួយចំនួន ហើយពួកគេ ក៏បានបញ្ចេញនូវមតិ និង បង្ហាញពីការព្រួយបារម្ភ ចំពោះស្ថានភាព ទឹកជំនន់នេះ ផងដែរ។

សូមទស្សនាវីដេអូឃ្លីបខាងក្រោមទាំងអស់គ្នា៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved