ថ្ងៃ​នេះយើងខ្ញុំសូម​ណែនាំ​​មិត្ត​​អ្នក​អាន​​​​ឲ្យ​បាន​ស្គាល់​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​​នៅ​ជុំវិញ​ពិភពលោក​​នា​ពេល​បច្ចុប្បន្ន​​គឺ​ទំនប់​វារីអគ្គិសនី​បំពង់ក ​៣ Three Gorges Dam

សូមអាន៖ ប្រទេស​ទាំង៥​ដែល​​នាំចូល​គ្រឿង​​សព្វាវុធ​​ច្រើន​ជាងគេ​បំផុត​នៅ​លើ​លោក

ទំនប់​វារីអគ្គិសនី​បំពង់ក ​៣ ឬ Three Gorges Dam ត្រូវ​បាន​សាងសង់​ឡើង​​ឆ្លងកាត់​ទន្លេ​Yangtze ខេត្ត​ Hubei ប្រទេស​ចិន ​ដោយ​បាន​​​​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ​​មក ​​ក្នុង​​គម្រោង​សាងសង់​​​​​ដ៏ចម្រូងចម្រាស​។ វា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​នៅ​លើ​លោក ដែល​មាន​សមត្ថភាព​ផ្ដល់​ថាមពល​អគ្គិសនី​ ២២.៥០០ មេកាវ៉ាត់​​ ​សាងសង់​ឡើង​ក្នុង​កម្ពស់​ ១៨១​ម៉ែត្រ​ និង​មាន​បណ្ដោយ ​២.៣៣៤​ម៉ែត្រ។

ដោយ​​មាន​កម្លាំង​​​ទឹកហូរ​​​ ៧០.០០០​ម៉ែត្រគុប​ក្នុង​១​វិនាទី ទំនប់​ខាងលើ​នេះ ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​​ប្រមាណ​​​២២,៥​ ពាន់​លាន​ដុល្លារ​លើ​ផ្ទៃដី​ ១.០៤៥​គីឡូម៉ែត្រ​ការ៉េ​ដែល​ស្មើនឹង​ការ​សាងសង់​សំណង់​​ប៉ម ​Eiffel​ ដ៏​ល្បីល្បាញ​នៅ​​ប្រទេស​បារាំង។

ទឹក​ភ្លៀង​​​ដែល​ហូរ​​ចាក់​ចូល​ទៅ​​ក្នុង​ទន្លេ​នេះ ត្រូវ​ស្តុក​ទុក​ក្នុង​ប្រវែង ​៦៦០​គីឡូម៉ែត្រ​ដើម្បី​​​​​​ផ្ដល់​ទឹក​សម្រាប់​ដំណើរការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី និង​ជម្លៀស​ទឹក​ជំនន់​នៅ​ផ្នែក​ខាងក្រោម​​ទំនប់​នេះ។ ​​ ទំនប់​​វារីអគ្គិសនី​នេះ ​ត្រូវ​បាន​សាងសង់​ឡើង​ជា​ច្រើន​ដំណាក់​កាល​ ហើយ​​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ជា​លើក​ដំបូង​កាល​​ក្នុង​​ឆ្នាំ​២០០៣។

សូមអាន៖ ទាយ​ទៅ​មើល៍​ថា អគារ​ថ្លៃ​បំផុត​​​ក្នុង​លោក​ស្ថិត​នៅ​​ក្នុង​ប្រទេស​ណា?

​ទំនប់​វារីអគ្គិសនី​​​​​នេះ​ ទើប​នឹង​​សាងសង់​រួចរាល់នៅ​ខែ​កក្កដា​ ឆ្នាំ​២០១២​ នេះ​ទេ។ ក៏ប៉ុន្តែ នៅ​ពីក្រោយ​ភាព​ជោគជ័យ​​ពី​សមិទ្ធផល​ដ៏​មហិមា​នេះ រដ្ឋាភិបាល​ចិន​​​ប្រឈម​​បញ្ហា​ជា​ច្រើន​​​​ក្នុង​គម្រោង​នេះ​ ពោល​គឺ​ប្រជាជន​នៅ​​ខាងលើ​​ទំនប់​​​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ខ្លាំង​ជាង​មុន ទោះ​បី​ជា​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​​ ​អាច​សម្រាល​ទុក​បាន​ពី​ទឹក​ជំនន់​ប្រចាំ​ឆ្នាំ​ក៏​ដោយ។

ទន្ទឹម​នឹង​នេះ គេ​ក៏​មិន​ភ្លេច​ដែរ​ថា ​​នៅ​មាន​ប្រជាជន​ ​១,៣​លាន​នាក់​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​​នៅ​មុន​ពេល​សាងសង់​​សំណង់​នេះ ដោយ​នេះ​គេ​មិន​ទាន់​រាប់​​គិត​​ពី​ផល​ប៉ះពាល់​​ផ្សេង​ៗ​ដល់​ប្រព័ន្ធ​ជីវចម្រុះ​​ដែល​រស់​នៅ​​ពឹង​ផ្អែក​ក្នុង​ទន្លេ​នេះ​អស់​រយៈ ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​នោះ​៕​​​



undefined" style="font-weight:normal">ស្គាល់​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​​នៅ​លើ​ពិភពលោក​ហើយ​ឬ​នៅ?



ជា​ការ​រួម​ចំណែក​ដើម្បី​ផ្ដល់​ចំណេះដឹង​ដល់​ប្រិយមិត្ត​នៅ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​លោក​អ្នក​ឲ្យ​បាន​ស្គាល់​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​​នៅ​ជុំវិញ​ពិភពលោក​​នា​ពេល​បច្ចុប្បន្ន​វិញ​ម្តង ដែល​នោះ​គឺ​ទំនប់​វារីអគ្គិសនី​បំពង់ក​៣ ឬThree Gorges Dam



ទំនប់​វារីអគ្គិសនី​បំពង់ក​៣ ឬThree Gorges Dam ត្រូវ​បាន​សាងសង់​ឡើង​​ឆ្លងកាត់​ទន្លេ​Yangtze ខេត្ត​Hubei ប្រទេស​ចិន បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ក្នុង​​គម្រោង​សាងសង់​​​មួយ​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស​នា​ពេល​កន្លងមក។ វា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទំនប់​វារីអគ្គិសនី​ធំ​បំផុត​នៅ​លើ​លោក ដែល​មាន​សមត្ថភាព​ផ្ដល់​ថាមពល​អគ្គិសនី​២២.៥០០ មេកាវ៉ាត់​​ ​សាងសង់​ឡើង​ក្នុង​កម្ពស់​១៨១​ម៉ែត្រ​ និង​មាន​បណ្ដោយ​២.៣៣៤​ម៉ែត្រ។



ដោយ​​មាន​កម្លាំង​​​ទឹកហូរ​​​៧០.០០០​ម៉ែត្រគុប​ក្នុង​១​វិនាទី ទំនប់​ខាងលើ​នេះ ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​​ប្រមាណ​​​២២,៥​ ពាន់​លាន​ដុល្លារ​លើ​ផ្ទៃដី​១.០៤៥​គីឡូម៉ែត្រ​ការ៉េ​ដែល​ស្មើនឹង​ការ​សាងសង់​សំណង់​​ប៉ម​Eiffel​ដ៏​ល្បីល្បាញ​នៅ​បារាំង​។



ទឹក​ភ្លៀង​​​ដែល​ហូរ​ច្រាក​ចូល​ទៅ​​ក្នុង​ទន្លេ​នេះ ត្រូវ​ស្តុក​ទុក​ក្នុង​ប្រវែង​៦៦០​គីឡូម៉ែត្រ និង​មាន​ប្រវែង​ទទឹក​១,១២​គីឡូម៉ែត្រ ដើម្បី​​​​​​ផ្ដល់​ទឹក​សម្រាប់​ដំណើរការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី និង​ជម្លៀស​ទឹក​ជំនន់​នៅ​ផ្នែក​ខាងក្រោម​​ទំនប់​នេះ។ ​​ ទំនប់​​វារីអគ្គិសនី​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​ច្រើន​ដំណាក់​កាល​ ហើយ​វា​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៣។



ជា​ចុងក្រោយ​ពោល​គឺ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១២​កន្លង​ទៅ វា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​បន្ទាប់​ពី​បាន​សាងសង់​រួចរាល់​។ក៏ប៉ុន្តែ នៅ​ពីក្រោយ​ពី​ភាព​ជោគជ័យ​​ពី​សមិទ្ធផល​ដ៏​មហិមា​នេះ រដ្ឋាភិបាល​ចិន​នៅ​តែ​ប្រឈម​មុខ​ច្រើន​​ពី​គម្រោង​មួយ​នេះ ពោល​គឺ​ប្រជាជន​នៅ​​ខាងលើ​​ទំនប់​វិញ​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ខ្លាំង​ជាង​មុន ទោះ​បី​ជា​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​វិញ​អាច​សម្រាល​ទុក​បាន​ពី​ទឹក​ជំនន់​ប្រចាំ​ឆ្នាំ​ក៏​ដោយ។



ទន្ទឹម​នឹង​នេះ គេ​ក៏​មិន​ភ្លេច​ដែរ​ថា​​នៅ​មាន​ប្រជាជន​១,៣​លាន​នាក់​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​​នៅ​មុន​ពេល​សាងសង់​​សំណង់​នេះ ដោយ​នេះ​គេ​មិន​ទាន់​រាប់​​គិត​​ពី​ផល​ប៉ះពាល់​​ផ្សេង​ដល់​ប្រព័ន្ធ​ជីវចម្រុះ​​ដទៃ​ទៀត​ដែល​រស់​នៅ​​ពឹង​ផ្អែក​ក្នុង​ទន្លេ​នេះ​អស់​រយៈ ពេល​ជា​ច្រើន​សតវត្ស​មក​ហើយ​នោះ​៕​​​



ប្រែសម្រួល៖ Narin

ប្រភព៖ amusingplanet & dailymail