Breaking News
Loading...
Monday, October 7, 2013

លង់ស្នេហ៍ ស្រីខ្ទើយ បោកម៉ូតូគេ យក ទៅបញ្ចាំ


ភ្នំពេញ ៖ ស្ដ្រីកូន២ ដែលមានប្ដីទៅធ្វើ ការនៅប្រទេសកូរ៉េម្នាក់ បានលង់ស្នេហ៍ជា មួយស្រីខ្ទើយ រហូតដល់ហ៊ានប្រព្រឹត្ដបទ ល្មើសខ្ចីម៉ូតូ អ្នកស្គាល់គ្នា ហើយយកទៅ បញ្ចាំយកលុយដើរស៊ីចាយ សប្បាយហ៊ឺហា តែចុងក្រោយបានត្រឹមទឹកភ្នែក ដោយសារ ម្ចាស់ម៉ូតូតាមទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ច ចាត់ការ ។

ករណីចាប់ស្ដ្រីកូន២ លង់ស្នេហ៍ជាមួយ ស្រីខ្ទើយខាងលើនេះ បានប្រព្រឹត្ដទៅកាល ពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅម្ដុំ ផ្សារមាន់អាំង ក្នុងទឹកដីខណ្ឌទួលគោក ខណៈម្ចាស់ម៉ូតូឃើញស្ដ្រីឆបោក កំពុងជិះ ម៉ូតូឌុបនៅតាមដងផ្លូវ ។

ស្ដ្រីសង្ស័យ ក្នុងបទឆបោកម៉ូតូនេះត្រូវ បានគេស្គាល់ឈ្មោះ ពេជ្រ សុផានី អាយុ ៣២ឆ្នាំ មានកូន ២នាក់នៅក្នុងបន្ទុក និង មានប្ដីទៅធ្វើការ ជាកម្មករនៅប្រទេសកូរ៉េ  បច្ចុប្បន្នស្នាក់នៅក្នុងផ្ទះជួល មានមុខរបរ ជាអ្នករត់តុ នៅក្នុងហាងអាន់ឈ័រ១ ដែល មានទីតាំង នៅតាមផ្លូវលេខ២០០២ ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម្ចាស់ ម៉ូតូឈ្មោះ កែវ វឿន អាយុ ៣៨ឆ្នាំ ស្នាក់ នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ហើយ ម៉ូតូដែលស្ដ្រីសង្ស័យបោកយកទៅនោះ ម៉ាក ហ្ស៊ុយស៊ុយ គឺស្មាស់ស៊េរីឆ្នាំ២០១៣។

តាមចម្លើយពីជនសង្ស័យ ខណៈនៅ កន្លែងសមត្ថកិច្ចបានអះអាងថា រូបនាងពិត ជាបោកយកម៉ូតូរបស់ឈ្មោះ កែវ រឿន យកទៅបញ្ចាំប្រាកដមែន កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ ដោយបញ្ចាំនៅម្ដុំឃ្លាំង រំសេវបានប្រាក់ចំនួន ៥៥០ដុល្លារ យកលុយ ដើរស៊ីចាយអស់ហើយជាមួយនឹងប្រុសស្នេហ៍ ដែលខ្លួនស្រឡាញ់ ដែលជាស្រីតែងខ្លួនធ្វើជាប្រុស ។

ប្រភពព័ត៌មានបានឱ្យដឹងថា ស្ដ្រីសង្ស័យ ខាងលើក៏ជាប់សាច់ឈាមសាច់ថ្លៃជាមួយ នឹងម្ចាស់ហាងអាន់ឈ័រ១ផងដែរ ដោយប្ដី ត្រូវជាប្អូនប្រុសម្ចាស់ហាង ។ តែក្រោយពី ប្ដីចេញទៅធ្វើការនៅប្រទេសកូរ៉េបាត់ បង ថ្លៃជាម្ចាស់ហាងអនុញ្ញាតឱ្យនៅជាមួយ ហើយបម្រើការនៅក្នុងហាងតែម្ដង តែមួយរយៈចុងក្រោយនេះដោយសារលង់ ស្នេហ៍ជាមួយស្រីខ្ទើយ ក៏រត់ចេញទៅជួលផ្ទះ នៅជាមួយស្រីខ្ទើយនោះ ដូចប្ដីប្រពន្ធហើយ គិតតែពីដើរផឹកស៊ីចាយវាតរហូតអស់លុយក៏ដើរបោកគេតែម្ដងទៅ ៕



0 comments:

Post a Comment

Quick Message
Press Esc to close
Copyright © 2013 Hotnews7 - Demo All Right Reserved