ឡាន Horrified បុកនាក់ចូលរួមក្នុងកម្មវិធី តាំងពិព័រណ៍ស្លាប់ ១៣ នាក់និងរងរបួស ៧០ នាក់

ប្រទេសម៉ិកស៊ិក ៖ យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និងជាង ១៧ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលឡានដឹកទំនិញធុន Horrified បាត់បង់ការបញ្ជា ក៏ជ្រុលទៅបុក ហ្វូងមនុស្សនៅក្នុងទីក្រុង Chihuahuaនៃប្រទេសម៉ិកស៊ិក ដែលកំពុងចូលរួម ក្នុងកម្មវិធី តាំងពិព័រណ៍អាកាសចរណ៍ ។ ក្រុមមន្ត្រីបានចាត់ទុកថា នេះជាគ្រោះថ្នាក់ចរាចរណ៍ ដ៏ធំមួយនាំឲ្យទស្សនិកជន ១៣ នាក់បានស្លាប់ និងជាង ៧០ នាក់រងរបួស ក្នុងកម្មពិធី តាំងពិព័រណ៍អាកាសចរណ៍ (aviation exhibition )មួយដែលបានប្រារព្ធឡើងនៅទីក្រុង Chihuahua ប្រទេសម៉ិកស៊ិក។
គ្រោះថ្នាក់នេះនង្កឡើង ដោយសារតែឡាន Horrified ដែលបាត់បង់ការគ្រប់គ្រង សម្រុកចូលយ៉ាងពេញទំហឹង ក្នុងហ្វូងទស្សនិកជន ដែលមកចូលរួមក្នុង កម្មវិធីនេះ បណ្តាលឲ្យមាន ភាពភ័យស្លន់ស្លោរ។ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្មាននាទីក្រោយមក ព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍នេះ បានចុះផ្សាយពាសពេញ ប្រព័ន្ធអនឡាញទូទាំងប្រទេស ម៉ិកស៊ិក។
មានមនុស្ស ១០ នាក់បានស្លាប់ នៅកន្លែងកើតហេតុខណៈដែល ៣ នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ និងមានមនុស្ស ៤ នាក់ត្រូវបានរកឃើញ នៅក្រោមកង់រថយន្ត Horrified ។ លោក Marco Quezada ដែលចៅហ្វាយក្រុង Chihuahua បានឲ្យដឹងថា ពីដំបូងមានមនុស្ស រងរបួស ៤៧ ទេ ប៉ុន្តែបន្ទាប់មក បានកើនឡើងដល់ ៧០ ដោយមានអ្នកស្លាប់ចំនួន១៣ នាក់ដដែល ហើយសម្រាប់អ្នកបើកបរឡាន Horrified បង្កហេតុវិញ ត្រូវប៉ូលីសក្រុងចាប់ឃុំឃាំង ដើម្បីស៊ើបអង្កេតបន្ត៕
ប្រភពពី៖ www.ve-news.com
0 comments:
Post a Comment