Miley Cyrus នឹងឈប់និយាយពីសិចនៅអាយុ ៤០

បើគិតចាប់ពីពេលនេះទៅ Miley Cyrus នៅសល់ពេល ២០ ឆ្នាំទៀត ដែលម្ចាស់បទ ” Party in the USA ” ម្នាក់នេះ នឹងលែនមានវត្តមានលើវីដេអូចម្រៀងបែបសិចស៊ី ព្រោះថា Miley បានប្រាប់គេហទំព័រ eonline ថានាងអាចនឹងឈប់និយាយពីរឿងនេះ នៅពេលដែលនាងមានអាយុប្រហែល៤០ឆ្នាំ។
រយៈពេលប៉ុន្មានខែចុងក្រោយនេះ Miley Cyrus បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនាងសម្ដែងកាយវិការសិចស៊ី និងស្រើបស្រាលតាមរយៈវីដេអូចម្រៀងរបស់នាង។
ជុំវិញបញ្ហានេះ បើទោះជាមានការរិះគន់យ៉ាងណាក៏ដោយ តារាចម្រៀងវ័យ ២០ ឆ្នាំរូបនេះ បានលើកឡើងថា “ខ្ញុំមិនសូវខ្វល់ពីរឿងបាត់បង់ប្រជាប្រិយភាពលើទេព្យកោសល្យខ្ញុំនោះទេ ខ្ញុំស្គាល់ខ្លួនខ្ញុំជាអ្នកណា គឺខ្ញុំជាអ្នកសិល្បៈ ដូច្នេះនេះជាអ្វីដែលខ្ញុំអាចធ្វើបាន។ មួយរយៈពេលកន្លងមកនេះ ខ្ញុំខំប្រឹងដើម្បីឱធ្វើឱ្យគេស្គាល់ថាខ្ញុំជាអ្នកណា”។
Miley បន្ថែមថា សម្រាប់រូបនាង ចំណុចសំខាន់ជាងគេបំផុត ដើម្បីធ្វើជាមនុស្សល្អមួយរូប វាមិនអាស្រ័យទៅលើកាយវិការនៅលើឆាកនោះទេ តែវាអាស្រ័យលើសកម្មភាពក្រៅឆាកទៅវិញនោះទេ។
តាមរយៈបទ ” Wrecking Ball ” Miley Cyrus បានធ្វើឱ្យទស្សនិកជនមួយចំនួនបានសម្ដែងនូវការមិនពេញចិត្តនូវទង្វើដែលបានសម្ដែងកាយវិការក្នុងវីដេអូមួយនោះ។ ចំណុចនេះ នាងបានលើកឡើងថា បទនេះវាកាន់តែបង្ហាញច្បាស់ថានាងជាអ្នកណា ហើយបើនិយាយទៅគឺពិបាកណាស់ ប្រសិនបើយើងខំធ្វើខ្លួនជាមនុស្សម្នាក់ទៀត ដែលមិនជាធម្មជាតិរបស់យើង។
“ធ្វើខ្លួនឱ្យល្អ ហើយបើកគំនិតឱ្យទូលាយបើសិនជាយើងយល់ពីចំណុចនេះ” Miley បញ្ជាក់។
Miley Cyrus ជាអ្នកចម្រៀងអាមេរិកវ័យក្មេងមួយរូប ដែលជាប់ឈាមជ័រពីឪពុកជាអ្នកចម្រៀងបែប Country មានឈ្មោះថា Billy Ray Cyrus។ ចេញវត្តមានក្នុងវិស័យសិល្បៈលើកដំបូង Miley Cyrus សម្ដែងរឿង Big Fish ។ បន្ទាប់មកទៀតនៅឆ្នាំ ២០០៦ នាងត្រូវបានយុវវ័យជុំវិញពិភពលោក ទទួលស្គាល់ថា ជាតារាល្បីមួយរូប ដែលពូកែសម្ដែងឆាកឈុតកំប្លែងៗ ពោរពេញដោយទេព្យកោសល្យ តាមរយៈសាច់រឿង Hannah Montana ដោយដើរតួជានារីរមទម្យមួយរូប។ ឥឡូវនេះតារារមទម្យនេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងឈានចូលដល់វ័យ ២០ ឆ្នាំ ហើយបង្ហាញវីដេអូចម្រៀងបែបស្រើបស្រាល ខុសពីកាយវិការដែលនាងទើបតែប្រឡូកចូលសិល្បៈលើកដំបូង៕
ទស្សនាបទចម្រៀងមួយបទ កាលដែល Miley សម្ដែងជាតួសុភាពនារី៖
បទចុងក្រោយរបស់ Miley Cyrus ដែលធ្វើឱ្យផ្អើលដល់អ្នកគាំទ្រជុំវិញពិភពលោកតាមរយៈកាយវិការក្ដៅសាច់៖
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment