ខ្សែប្រយុទ្ធ Michu របស់ក្លិប Swansea City ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញជាលើកដំបូងក្នុងអាជីពរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីត្រៀមជម្រុះ World Cup។
អត្ថបទ៖ Spurs និង Swansea ស៊ីគេ៥គ្រាប់ដូចគ្នានៅ Europa League យប់មិញ
ការជាប់ជម្រើសជាតិរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះទៀតសោត គឺកើតឡើងបន្ទាប់ពីការដកខ្លួនរបស់ខ្សែប្រយុទ្ធចាស់វស្សា David Villa ដោយសាររបួសកជើងពេលលេងឱ្យក្រុម Atletico Madrid ទល់នឹង Celta Vigo ក្នុងក្របខ័ណ្ឌ La Liga។ ដូច្នេះ លោកគ្រូបង្វឹក Vicente del Bosque ក៏សម្រេចចិត្តកោះហៅអតីតសមាជិកក្លិប Celta Vigo និង Rayo Vallecano ម្នាក់នេះមកជំនួសកៅអីរបស់ Villa ខណៈ Roberto Soldado របស់ក្រុម Spurs និង Fernando Llorente របស់ Juventus ត្រូវបានលោក Del Bosque មើលរំលង។
អត្ថបទ៖ កីឡាករអេស្ប៉ាញកំពុងហូរចូលច្រើនមក Premier League
អេស្ប៉ាញ ត្រូវប្រកួតជម្រុះ World Cup នៅទឹកដី បេឡារូស នៅថ្ងៃសុក្រទី១១តុលានេះ មុនពេលធ្វើម្ចាស់ផ្ទះទទួល ហ្សកហ្ស៊ី ក្នុងទីក្រុង Albacete ៤ថ្ងៃបន្ទាប់។ យ៉ាងណាក្ដី គេនៅមិនទាន់ដឹងថា Michu បានចូលលេងឬបានត្រឹមបម្រុងនៅឡើយទេ។
Michu មិនធ្លាប់ជាប់ជម្រើសជាតិសោះឡើយ ទាំងឈុតយុវជននិងឈុតធំ មានន័យថានេះគឺជាលើកទី១របស់គេដែលមានឱកាសពាក់អាវក្រុមជម្រើសជាតិតំណាងឱ្យប្រទេសរបស់ខ្លួន។ អតីតយុវជនរបស់ក្លិប Real Oviedo រូបនេះបង្កើតឱ្យមានការចាប់អារម្មណ៍ក្នុងរដូវកាល២០១២-២០១៣ ពោលគឺក្រោយផ្លាស់ពី Rayo Vallecano ទៅ Swansea ក្នុងតម្លៃ២លានផោន (៣,២លានដុល្លារអាមេរិក) ហើយរកគ្រាប់បាល់បានដល់ទៅ១៨គ្រាប់ក្នុងក្របខ័ណ្ឌ Premier League រដូវកាលចាស់៕
តួនាទី | ឈ្មោះកីឡាករ | អាយុ | ធ្លាប់ចូលលេង | មកពីក្លិប |
អ្នកចាំទី | Iker Casillas (ប្រធានក្រុម) | ៣២ឆ្នាំ | ១៥០ដង | Real Madrid |
អ្នកចាំទី | Pepe Reina | ៣១ឆ្នាំ | ២៩ដង | Napoli |
អ្នកចាំទី | Victor Valdes | ៣១ឆ្នាំ | ១៧ដង | Barcelona |
ខ្សែការពារ | Sergio Ramos | ២៧ឆ្នាំ | ១១១ដង (រកបាន៩គ្រាប់) | Real Madrid |
ខ្សែការពារ | Gerard Pique | ២៧ឆ្នាំ | ៥៧ដង (រកបាន៤គ្រាប់) | Barcelona |
ខ្សែការពារ | Alvaro Arbeloa | ៣០ឆ្នាំ | ៥៤ដង | Real Madrid |
ខ្សែការពារ | Nacho Monreal | ២៧ឆ្នាំ | ១៤ដង | Arsenal |
ខ្សែការពារ | Juanfran | ២៨ឆ្នាំ | ៥ដង | Atletico Madrid |
ខ្សែការពារ | Alberto Moreno | ២១ឆ្នាំ | ០ដង | Sevilla |
ខ្សែបម្រើ | Xavi Hernandez | ៣៣ឆ្នាំ | ១២៨ដង(រកបាន១១គ្រាប់) | Barcelona |
ខ្សែបម្រើ | Andres Iniesta | ២៩ឆ្នាំ | ៩០ដង (រកបាន១១គ្រាប់) | Barcelona |
ខ្សែបម្រើ | Cesc Fabregas | ២៦ឆ្នាំ | ៨៥ដង (រកបាន១៣គ្រាប់) | Barcelona |
ខ្សែបម្រើ | David Silva | ២៧ឆ្នាំ | ៧៦ដង (រកបាន២០គ្រាប់) | Man City |
ខ្សែបម្រើ | Sergio Busquets | ២៥ឆ្នាំ | ៥៩ដង | Barcelona |
ខ្សែបម្រើ | Jesus Navas | ២៧ឆ្នាំ | ៣១ដង(រកបាន៣គ្រាប់) | Man City |
ខ្សែបម្រើ | Juan Mata | ២៥ឆ្នាំ | ២៩ដង (រកបាន៨គ្រាប់) | Chelsea |
ខ្សែបម្រើ | Koke | ២១ឆ្នាំ | ៣ដង | Atletico Madrid |
ខ្សែបម្រើ | Mario Suarez | ២៦ឆ្នាំ | ២ដង | Atletico Madrid |
ខ្សែបម្រើ | Isco | ២១ឆ្នាំ | ១ដង | Real Madrid |
ខ្សែប្រយុទ្ធ | Alvaro Negredo | ២៨ឆ្នាំ | ១៧ដង (រកបាន៨គ្រាប់) | Man City |
ខ្សែប្រយុទ្ធ | Pedro Rodriguez | ២៦ឆ្នាំ | ៣៣ដង (រកបាន១៣គ្រាប់) | Barcelona |
ខ្សែប្រយុទ្ធ | Michu | ២៧ឆ្នាំ | ០ដង | Swansea |
0 comments:
Post a Comment