និយាយពីឈ្មោះ Sir Alex Ferguson អ្នកណាៗក៏ស្គាល់ដែរក្នុងពិភពបាល់ទាត់។ បុរសជនជាតិស្កុតឡែនរូបនេះសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីខ្ទរខ្ទារទូទាំងសាកលលោក តាមរយៈការនាំជោគជ័យយ៉ាងច្រើនឥតគណនាដល់ក្រុមបិសាចក្រហម Manchester United។ ប៉ុន្តែមនុស្សល្បីរូបនេះបានចូលនិវត្តន៍ពីអាជីពដឹកនាំក្លិបបាត់ទៅហើយ ក្រោយដឹកនាំក្រុមបិសាចក្រហមអស់២៦ឆ្នាំ និងឈ្នះពានរង្វាន់ចំនួន៣៨ជាមួយក្រុមនេះ។
ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ១៩៨៦ គឺជាថ្ងៃដែលលោក Sir Alex ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមបិសាចក្រហម ដែលកំពុងត្រដាបត្រដួសនៅបាតតារាងនាពេលនោះ (លេខ២រាប់ពីបាតតារាង) ហើយនៅថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៣ គឺជាថ្ងៃលោកប្រកាសចូលនិវត្តន៍ក្នុងនាមជាជើងឯក។ ឥឡូវមើលរូបនេះបន្តិចមើល៍ តើថ្ងៃដំបូងនិងថ្ងៃចុងក្រោយរបស់លោក Sir Alex ខុសគ្នាប៉ុនណា?
អត្ថបទ៖ Moyes ប្ដេជ្ញាតាមទិញ Herrera និង Baines ម្ដងទៀតក្នុងខែមករា
មានពាក្យអ្វីរ៉ាយរ៉ាប់ចំពោះរូបមួយសន្លឹកនេះទេ?
0 comments:
Post a Comment